ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៩៣នាក់ ជាសះស្បើយ ៦១៧នាក់ និងស្លាប់ ២៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៩៣នាក់ អ្នកជាសះស្បើយចំនួន ៦១៧នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២១៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៥៤,២៩១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤៦,៧៤០នាក់ និងអ្នកស្លាប់ សរុបចំនួន ៧២០នាក់៕