ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៤៨នាក់ ជាសះស្បើយ ៦១៥នាក់ និងស្លាប់ ៣៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦១៥នាក់ និងអ្នកស្លាប់ចំនួន ៣២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៥៣,២៩៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤៦,១២៣នាក់ និងអ្នកស្លាប់ សរុបចំនួន ៦៩៦នាក់៕