ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៦៦នាក់ ជាសះស្បើយ ៦៥០នាក់ និងស្លាប់ ៣២នាក់
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦៥០នាក់ និងអ្នកស្លាប់ចំនួន ៣២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៩២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៥២,៣៥០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤៥,៥០៨នាក់ និងអ្នកស្លាប់ សរុបចំនួន ៦៦០នាក់៕