ព័ត៌មានថ្មីបំផុត


ជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្ត ផ្សព្វផ្សាយច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជាក្នុងខេត្តកំពង់ស្ពឺ

 

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តូចពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ព្រមទាំងសហការី សហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍-លោកនាយការិយាល័យគ្រប់គ្រងជនបរទេស-លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សរុបចំនួន ១២នាក់ បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ចំនួន ៣៥នាក់ ដោយបានណែនាំពួកគាត់ឱ្យគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា និងពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញជូនដល់អាជ្ញាធរ-សមត្ថកិច្ចមូលដ្ឋាន ជាពិសេសអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការពិន័យអន្តរការណ៍ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី លោកស្នងការរងផែនអន្តោប្រវេសន៍-លោកស្នងការរងផែនអត្តសញ្ញាណកម្ម-លោកស្នងការរងទទួលការិយាល័យគ្រប់គ្រងជនបរទេស-នាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី -លោកអធិការ-អធិការងទទួលអន្តោប្រវេសន៍-នាយផ្នែកនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៩- មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ៨៨ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ២២០នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ