ព័ត៌មានថ្មីបំផុត


បន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តព្រៃវែង

 

នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ចំនួន២១រូប បែងចែកជា០៥ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន បានបន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តព្រៃវែង ក្នុងនោះក្រុមទី១ គោលដៅ ខណ្ឌច្បារអំពៅ ក្រុមទី២និងក្រុមទី៣ គោលដៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-អធិការរង-នាយផ្នែកទទួលការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ និងខណ្ឌឬស្សីកែវ -លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងជនបរទេសអន្តោប្រវេសន្ត។ក្រុមការងារទី០៤ បានធ្វើការបូកសរុបបិទបញ្ចប់ការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤នៅខេត្តព្រៃវែង ដែលមានការចូលរួមពីនាយ នាយរងការិយាល័យ មន្រ្តីជំនាញអន្តោប្រវេសន៍នៃការិយាល័យគ្រប់គ្រជនបរទេសនៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង។ ដោយឡែកក្រុមទី០៥ បានបន្តបូកសរុបការងារធ្វើបច្ចុប្បន្នភាពបញ្ជីក្រប់គ្រងជនបរទេសអន្តោប្រវេសន្តតាមបណ្តាខណ្ឌដទៃទៀតនៃរាជធានីភ្នំពេញ នៅឯការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ