កិច្ចប្រជុំ ដើម្បីចរចារៀបចំចុះអនុស្សរណ:ស្ដីពីការយោគយល់គ្នាជាថ្មី ស្របតាមគោលការណ៍សម្រេចថ្មីរបស់រាជរដ្ឋាភិបាល និងចរចាបញ្ចុះតម្លៃទិដ្ឋាការអនឡាញ រវាងក្រសួងមហាផ្ទៃ ជាមួយធនាគារ អេស៊ីលីដា ភីអ៉ិលស៊ី និងធនាគារ កាណាឌីយ៉ា

នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីចរចារៀបចំចុះអនុស្សរណ:ស្ដីពីការយោគយល់គ្នាជាថ្មី ស្របតាមគោលការណ៍សម្រេចថ្មីរបស់រាជរដ្ឋាភិបាល និងចរចាបញ្ចុះតម្លៃទិដ្ឋាការអនឡាញ រវាងក្រសួងមហាផ្ទៃ ជាមួយធនាគារ អេស៊ីលីដា ភីអ៉ិលស៊ី និងធនាគារ កាណាឌីយ៉ា ក្រោមអធីបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាមួយឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងភាគីធនាគារ ដែលមានវត្តមានសរុបចំនួន៣០នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/