កិច្ចប្រជុំពន្លឿនការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅភូមិសាស្រ្តខណ្ឌទាំង ១៤ រាជធានីភ្នំពេញ
កិច្ចប្រជុំពន្លឿនការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅភូមិសាស្រ្តខណ្ឌទាំង ១៤ រាជធានីភ្នំពេញ
នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន បានដឹកនាំកិច្ចប្រជុំពន្លឿនការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅភូមិសាស្រ្តខណ្ឌទាំង ១៤ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងផែនអន្តោប្រវេសន៍ នាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញ អធិការរងអន្តោប្រវេសន៍-នាយផ្នែកទទួលការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការធ្វើបច្ចប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងបានសំណូមពរឱ្យបណ្តាខណ្ឌនីមួយៗពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស ដើម្បីនាយកដ្ឋានជំនាញអាចធ្វើការបូកសរុបលទ្ធផលការងារបច្ចុប្បន្នទូទាំងប្រទេសជូនថ្នាក់ដឹកនាំបានទាន់ពេលវាលាតាមការកំណត់៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/