កោះកុង៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ឈាន ដារ៉ា ភេទប្រុ អាយុ ៣២ឆ្នាំ រស់នៅភូមិអណ្តូងឫស្សីឃុំស្រែថ្មី ស្រុករលាផ្អៀរន ខេត្តកំពង់ឆ្នាំង, ២-ឈ្មោះ ភើម សុនី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទម្លាប់ ឃុំទម្លាប់ ស្រុកគិរីវង្សខេត្តតាកែវ, ៣-ឈ្មោះ វង្ស សុខា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិចាំយាម ឃុំឥប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង, ៤-ឈ្មោះ ពៅ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានធ្វើការសាកសួរ អប់រំណែនាំដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ