កិច្ចប្រជុំនាំមុខពិភាក្សាកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១៖
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំនាំមុខពិភាក្សាកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ពន្ធ័។
ចំពោះកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងពិនិត្យធាតុបន្ថែម ដើម្បីបញ្ចូលក្នុងកំណត់ហេតុកិច្ចប្រជុំលើកទី១១ ឆ្នាំ២០២១ មុននឹងកិច្ចប្រជុំពេញអង្គដែលត្រៀមប្រព្រឹត្តពេលខាងមុខ។