ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើបណ្ដឹងតវ៉ារបស់ជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជណាចក្រកម្ពុជា និងឯកសារពាក់ព័ន្ធនានា​ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ដោយឯកឧត្តម អស់លោក ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កិច្ចការដោះស្រាយបណ្ដឹងតវ៉ានេះគឺជារឿងសំខាន់ ដោយឯកឧត្ដមបាន បញ្ជាក់ថា អ្នកធ្វើកិច្ចការដោះស្រាយបណ្ដឹងតវ៉ានេះ ត្រូវមានវិជ្ជាជីវៈ ឆន្ទៈខ្ពស់ ភាពស្មោះត្រង់ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះការសម្រេចចិត្តថាខុសឬត្រូវ គឺជាជោគ​វាសនា របស់ប្រជាពលរដ្ឋកម្ពុជា​ ឬជាជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម​ អគ្គនាយក ក៏បាន​ថ្លែងសរសើរចំពោះកិច្ចប្រតិបត្តិការ ដោះស្រាយបណ្ដឹងតវ៉ា កន្លងមកនិងពេលបច្ចុប្បន្ននេះ ដែលមានតម្លាភាព ស្មោះត្រង់ និងយុត្តិធម៌ ហើយឯកឧត្ដម ក៏សង្ឃឹមថាកិច្ចប្រតិបត្តិការដោះស្រាយបណ្ដឹងតវ៉ានេះ នឹងអាចបញ្ចប់នាពេលឆាប់ឆាប់ខាងមុខ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ