ជនជាតិម៉ុងតាញ៉ាវៀតណាម ១២នាក់ ត្រូវបានបញ្ជូនចេញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
រតនគិរី៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានសហការជាមួយ នាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងអង្គការសហប្រជាជាតិ (UN) បានបញ្ជូនជនជាតិម៉ុងតាញ៉ាវៀតណាមចំនួន ១២នាក់ មកពីភ្នំពេញត្រឡប់ទៅស្រុកកំណើតវិញ នៅខេត្តយ៉ាឡាយ ហើយបញ្ជូនចេញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី៕