ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ធំ
ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ធំ
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង អន្តោប្រវេសន៏ និងជាប្រធានក្រុមប្រតិបត្តិការទី៥ រួមជាមួយ ឯកឧត្ដម អ៊ុន បុត្ត អភិបាលរង តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ដកំពង់ធំ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយផែនការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្ដកំពង់ធំ។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ដកំពង់ធំដោយមានសមាសភាពមានចូលរួមមាន- ឯកឧត្តម អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យវត្តមានស្នាក់ជនបរទេស ប្រចាំខេត្តកំពង់ធំ -ក្រុមការងារត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្រុមទី៥ -លោក អភិបាលរងខេត្ត លោកស្នងការរងខេត្ត លោកនាយ-នាយរងការិយាល័យ -តំណាងប្រធានសាលាដំបូងខេត្ត -តំណាងព្រះរាជ្ញាអមសាលាដំបូងខេត្ត -តំណាង មេបញ្ជាការតំបន់ប្រតិបត្តិសឹងរងខេត្ត -តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត -លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អធិការ អធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់និងវិស័យឯកជន ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/