ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក អនុព័ន្ធយោធាឥណ្ឌូនេស៊ី
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក អនុព័ន្ធយោធាឥណ្ឌូនេស៊ី
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក AGUNG BUDI ASMARA អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចជំនួបពិភាក្សាការងារនេះ គឺបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើទំនាក់ទងកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រគ្នាទៅវិញទៅមកលើការអនុវត្តច្បាប់ ដើម្បីរួមគ្នាឈានទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថាអង្គភាពទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/