អ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៧៨នាក់ ជាសះស្បើយ ៧៦៣នាក់ និងស្លាប់ ១៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៧៨នាក់ អ្នកជាសះស្បើយចំនួន ៧៦៣នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៥៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤៣,១២៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣៨,៧៦៦នាក់ និងអ្នកស្លាប់ សរុបចំនួន ៤៥៩នាក់៕