លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងលេីកទិសដៅខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ (Zoom )
ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងលេីកទិសដៅខែសីហា ឆ្នាំ២០២១ របស់នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមប្រពន័្ធវីដេអូអនឡាញ (Zoom )។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង៣ និងមន្រ្តី ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕