ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា អគ្គនាយករង តំណាងឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រធាន អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកសមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/