ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៧៧៨នាក់ ជាសះស្បើយ ៦៨៦នាក់ និងស្លាប់ ២២នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន ២២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤៧៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧៣,៧០១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦៥,៩៥០នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៣០៥នាក់៕