ភ្នំពេញ៖ នៅថ្ងៃទី០៥-០៩ ខែកក្កដា​ ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកអនុសេនីយ៍ឯក យ៉េត​ ចាន់​និត​ នាយរងផ្នែក​ នៃការិយា​ល័យ​បច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ១២ប៉ុស្តិ៍។

នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ១២ប៉ុស្តិ៍ មាន៖

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្ដរជាតិ​ក្អម​សំណ

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិលកោះរកា

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​បន្ទាយ​ចក្រី

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​បាវិត​

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ព្រៃវល្លិ៍​

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ភ្នំ​ដិន

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ព្រែក​ចាក

-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកា​សយានដ្ឋាន​អន្ដរជាតិ​ព្រះសីហនុ​

-ប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិ​កំ​ពង់​ផែព្រះ​សីហនុ​

-ប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិ​កំពង់​ផែ​ស្ទឹង​ហាវ​

-ប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិ​កំពង់​ផែ​ឧកញ៉ាម៉ុង​

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ​ដែនអន្ដរជាតិ​ចាំ​យាម៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ