កិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តកន្លងមក តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ស្តីពីនិតិវិធីការអនុញ្ញាតឲ្យអ្នកដំណើរ និងមធ្យោយបាយចេញ-ចូល ឆ្លងកាត់ច្រកទ្វារព្រំដែន តាមប្រព័ន្ធកម្មវិធីអនឡាញ (Zoom Meeting)
ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តកន្លងមក តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ស្តីពីនិតិវិធីការអនុញ្ញាតឲ្យអ្នកដំណើរ និងមធ្យោយបាយចេញ-ចូល ឆ្លងកាត់ច្រកទ្វារព្រំដែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង ឯកឧត្តម ប្រធាននាយកដ្ឋានច្រកទ្វារទី២ ផងដែរ តាមប្រព័ន្ធកម្មវិធីអនឡាញ (Zoom Meeting)៕
![](/public/ckfinder/userfiles/files/D9103F13-D147-4FFB-BD3E-780BA349FD3C.jpeg)
![](/public/ckfinder/userfiles/files/56BD743D-E651-48FC-A433-C55C7797A569.jpeg)
![](/public/ckfinder/userfiles/files/8EAFF431-1B38-4717-B5F8-29516061BAE0.jpeg)
![](/public/ckfinder/userfiles/files/1577E0FB-A665-4CD7-BED4-14B9DAFF9D11.jpeg)