ប្រតិភូអង្គការ JICA និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ
ស្វាយរៀង៖ នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងលោក វរសេនីយ៍ឯកណុប សំណាង នាយរងប៉ុស្តិ៍ និងសហការី ទទួលស្វាគមន៍ប្រតិភូអង្គការ JICA ដឹកនាំដោយលោក KOBAYSHI KENICHI ប្រធានទីប្រឹក្សាក្រសួងសាធារណការ JICA ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងសាលាខេត្តស្វាយរៀងផងដែរ។
ប្រតិភូអង្គការ JICA និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង៕