ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៨៣នាក់ ជាសះស្បើយ ៦០៧នាក់ និងស្លាប់ ១៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៨៣នាក់ អ្នកជាសះស្បើយចំនួន ៦០៧នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៣៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤៨,៥៣២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤២,៧៦៤នាក់ និងអ្នកស្លាប់ សរុបចំនួន ៥៥៦នាក់៕