ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៩នាក់ អ្នកជាសះស្បើយចំនួន ៥០២នាក់ និងអ្នកស្លាប់ចំនួន ០២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៨,២៣៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២០,៩០០នាក់ និងអ្នកស្លាប់ សរុបចំនួន ១៩៦នាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ