ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ   ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ០៩:០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត  និងសហការី បានរៀបចំសណ្តាប់ធ្នាប់ទទួលស្វាគមន៍គណៈប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គឹម សុវណ្ណ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប  និងសហការី ព្រមទាំងមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គមេបញ្ជាការកងទ័ពជើងគោក តំណាងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមាគមវៀតណាមនៅកម្ពុជា អញ្ជើញទទួលសម្ភារៈការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ គឹម សុវណ្ណ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប  និងក្រុមការងារ អញ្ជើញទទួលសម្ភារៈការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖ ខោអាវ​វេជ្ជសាស្ត្រ​ ចំនួន ​៦០កេះ​ និងម៉ាស​ចំនួន​ ២០កេះ​ ពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិប្រទេសវៀតណាម នៅបង្គោលព្រំដែនលេខ១៧១។

ទន្ទឹម​នេះលោក​ឧត្តមសេនីយ៍ទោ​ គឹម​ សុវណ្ណ​ ក៏បានថ្លែងអំណរ​អរគុណ​ដល់​បញ្ជា​ការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ផងដែរ​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ