អ្នកដំណើរ៣៨នាក់ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល
ក្រចេះ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន ដុងភូ ធ្វើដំណើរចូលប្រទេស មានចំនួន ៣៨នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់ត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕
![](/public/ckfinder/userfiles/files/EAF2DB96-856A-4021-B5C3-19B552632E46.jpeg)
![](/public/ckfinder/userfiles/files/D20B8199-B81B-417D-B892-ABD881C04ED1.jpeg)