ពលរដ្ឋខ្មែរ០១នាក់ ធ្វើដំណើរចេញពីប្រទេស ទៅបំរើការងារជំនាញ របស់ក្រុមហ៊ុនផ្នែកបច្ចេកទេសយានយន្ត
ក្រចេះ៖ នៅថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៤៦នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនពលរដ្ឋខ្មែរ ចំនួន ០១នាក់ ធ្វើដំណើរចេញពីប្រទេស។
ដោយយោងតាមសំណើរបស់ក្រុមហ៊ុន Thang Thinh Phat មានទីតាំង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្វើបែបបទស្នើសុំបុគ្គលិកជំនាញ ជាពលរដ្ឋខ្មែរ ឲ្យទៅបំរើការងារជំនាញរបស់ក្រុមហ៊ុន ផ្នែកបច្ចេកទេសយានយន្ត៕