ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ​ ៣រោច​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ បានទទួលស្វាគមន៍ថ្នាក់ដឹកនាំនាយកដ្ឋានច្រកទ្វារទី២ ដឹកនាំដោយ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សារិន សារីណូ​ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ។

ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានដឹកនាំប្រជុំជាមួយលោកនាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទរបស់ប៉ុស្តិ៍ ដើម្បីធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ទៅលើនាវា និងនាវិកដែលចូល-ចេញនៅក្រៅតំបន់កំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាការណែនាំវិធានការមួយចំនួនពាក់ព័ន្ធនឹងនាវិក និងនាវា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែប្រឈមមុខការរីករាលដាលនៃជម្ងឺ COVID-19 ព្រមទាំងស្តាប់នូវសំណូមពររបស់មន្រ្តីប៉ុស្តិ៍។

បន្ទាប់ពីបញ្ជប់កិច្ចប្រជុំនៅប៉ុស្តិ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងាររបស់នាយកដ្ឋានច្រកទ្វារទី២ព្រមទាំងលោកនាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទប៉ុស្តិ៍ ចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហុី បាវី ប្រិតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ