ព័ត៌មានថ្មីបំផុត


នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម លើកទី១៩ និងសេចក្តីព្រាងនៃសេចក្តីប្រកាសរួម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំផ្តោតសំខាន់ទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម លើកទី១៩។

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ