ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ១៩ AstraZeneca ជំហានទី២ ចំនួន ៦៦៨,០០០ដូស បន្ថែម
ភ្នំពេញ៖ នារាត្រីថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ AstraZeneca ចំនួន ៦៦៨,០០០ (ប្រាំមួយរយហុកសិបប្រាំបីពាន់) ដូសបន្ថែម ជាជំហានទី២ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល៕