កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ប្រចាំនព្វមាស និងលើកទិសដៅអនុវត្តបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ប្រចាំនព្វមាស និងលើកទិសដៅអនុវត្តបន្ត
ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ា ឈូដា អគ្គនាយករង ទទួលជួយការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ និងលោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋាន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ប្រចាំនព្វមាស និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោក លោកស្រី កញ្ញា នាយការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកស្រីប្រធាននាយកដ្ឋាន បានអនុញ្ញាតឱ្យការិយាល័យរដ្ឋបាលសរុបរាយការណ៍ពីលទ្ធផលការងារប្រចាំខែកញ្ញា ប្រចាំនព្វមាស និងបានអនុញ្ញាតឲ្យលោក លោកស្រី នាយការិយាល័យទាំង៥ និងមន្ត្រីជំនាញពាក់ព័ន្ធរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរ។
បន្ទាប់ពីស្តាប់ចប់នូវការរាយការណ៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងលោកស្រីប្រធានបានមានមតិបូកសរុប និងណែនាំរួមដូចខាងក្រោម៖
-ត្រៀមក្រុមការងារចុះ Survey ពាក់ព័ន្ធ Cambodia e-Arrival តាមបណ្តាអាកាសយានដ្ឋានអន្តរជាតិទាំង៣
-តាមដាន និងរងចាំឆ្លើយតបនូវរាល់សំនួររបស់អ្នកដំណើរពាក់ព័ន្ធនឹងប្រព័ន្ធ Cambodia e-Arrival
-ពង្រឹងការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្ត្រី និងបូកសរុបបញ្ជីវត្តមានមកការិយាល័យរដ្ឋបាលសរុបជារៀងរាល់ថ្ងៃ
-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានកាន់តែល្អប្រសើរ
កិច្ចប្រជុំបានបញ្ចប់ទៅនៅរសៀលថ្ងៃដដែលប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/