ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៩៩នាក់ ជាសះស្បើយ ៧៥៩នាក់ និងស្លាប់ ១៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៩៩នាក់ អ្នកជាសះស្បើយចំនួន ៧៥៩នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤៦,០៦៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤០,៧៦៩នាក់ និងអ្នកស្លាប់ សរុបចំនួន ៥០៩នាក់៕