ប្រតិភូសាលាខេត្តស្វាយរៀង អញ្ជើញមកទទួលជំនួយ សម្ភារ:សុខាភិបាល នូវម៉ាសក្រណាត់ចំនួន ៥,០០០ពាន់ម៉ាស ពីសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងសហគមន៍យុវជនមជ្ឍឹមវៀតណាម
ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ និងស្វាគមន៍ប្រតិភូសាលាខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងសហការី អញ្ជើញមកទទួលជំនួយ សម្ភារ:សុខាភិបាល នូវម៉ាសក្រណាត់ចំនួន ៥,០០០ពាន់ម៉ាស ពីសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងសហគមន៍យុវជនមជ្ឍឹមវៀតណាម នៅបង្គោលព្រំដែនលេខ១៧១ ។
បន្ទាប់មក ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានថ្លែងអំណរអរគុណ ដល់សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងសហគមន៍យុវជនមជ្ឍឹមវៀតណាមផងដែរ៕