ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៥៥នាក់ ជាសះស្បើយ ៦៩៦នាក់ និងស្លាប់ ១៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៦៩៦នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៧២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤៥,៣៦៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤០,០១០នាក់ និងអ្នកស្លាប់ សរុបចំនួន ៤៩៣នាក់៕