ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៥៩នាក់ ជាសះស្បើយ ៦២១នាក់ និងស្លាប់ ១៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៩នាក់ អ្នកជាសះស្បើយចំនួន ៦២១នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៥២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៤២,៧១១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣៧,៤៨៩នាក់ និងអ្នកស្លាប់ សរុបចំនួន ៤៣១នាក់៕