ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៧១នាក់ ជាសះស្បើយ ៩២៨នាក់ និងស្លាប់ ២០នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៧១នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន ២០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៤២,០៥២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣៦,៨៦៨នាក់ និងអ្នកស្លាប់ សរុបចំនួន ៤១៤នាក់៕