កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តបន្ទាយមានជ័យ

 

នៅថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារទី១របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន បានបើកកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តបន្ទាយមានជ័យ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្នងការរងផែនអន្តោប្រវេសន៍ ស្នងការរងទទួលជួយការិយាល័យ ការិយាល័យគ្រប់គ្រងជនបរទេស មន្រ្តីជំនាញ អធិការរងនិងផ្នែកអន្តោប្រវេសន៍ទាំង០៩ក្រុង ស្រុក។ ដោយឡែកក្រុមការងារចំនួន០៤ក្រុមផ្សេងទៀតបាននឹងកំពុងបន្តការងារធ្វើបច្ចប្បន្នភាពតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប​ ខេត្តកំពង់ធំ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ