ត្រពាំងក្រៀល ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ចូលរួមពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ស៉ីណូវ៉ាក់ (Sinovac) ចំនួន ៥០០.០០០ (ប្រាំរយពាន់)ដូស និងរថយន្តដឹកវ៉ាក់សាំង ០៣គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ