បាវិត៖ នៅថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ទទួលពលរដ្ឋខ្មែរចំនួន០២នាក់ ដោយការជួយដូរទៅប្រទេសចិន។

យោងតាមមតិណែនាំរបស់អនុគណៈកម្មការទី២ ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅច្រកទ្វារព្រំដែន ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់(ដោយពលរដ្ឋខាងលើពុំបានចាក់វ៉ាក់សាំងពេញលេញតាមការកំណត់ដូច្នេះតម្រូវបន្តធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់ ប៉ាង សំអុល ស្ថិតនៅក្រុងបាវិតតាមវិធានការរបស់អនុគណៈកម្ម) ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ