រាជធានី​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​សុក្រ​ ៧​រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ពិន​ ពិសិដ្ឋ​ អគ្គនាយករង​អន្តោប្រវេសន៍​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ​អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា​ ស​ ស៊ន់​ ដែល​ត្រូវជា​បងស្រី​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ​ ៥​រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២១​និង​៤៥​នាទី​ ក្នុង​ជន្មាយុ​ ៧៤​ឆ្នាំ​ ដោយ​រោគាពាធ​ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ