លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២១ និងលើកទិសដៅខែធ្នូ
បាវិត៖ លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២១ និងលើកទិសដៅខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ដោយមានការចូលរួមពីសំណាក់លោកនាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្ត្រីមួយចំនួន។
ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ម៉ម យ៉យ បានផ្សព្វផ្សាយផែនការណែនាំ និងស្មារតីអង្គប្រជុំរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមានទប់ស្តាត់ការជ្រៀតចេញ-ចូលខុសច្បាប់របស់ជនបរទេសក្នុងបរិបទកូវីដ-១៩ ចូលរួមសហការឲ្យល្អជាមួយស្ថាប័នចត្តាឡីស័ក ពង្រឹងការត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ បើកវគ្គបណ្ដុះបណ្ដាលជំនាញ បង្កើនការយកចិត្តទុកដាក់ប្រចាំការE-MAIL របស់ការិយាល័យ និងនាយកដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ថែទាំសំអាត ប្រព័ន្ធ Pisces &CBMS ៕