តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងបានចុះសួរសុខទុក្ខដល់មន្ត្រីនគរបាលផ្ដល់ទិដ្ឋាការដែលកំពុងសម្រាកព្យាបាលជំងឺ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ លី សុខគួង អនុប្រធាននាយកដ្ឋាន តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា រួមជាមួយលោកឧត្តមសេនីយ៍ត្រី ស៊ឹង ដារិន នាយការិយាល័យផ្តល់ទិដ្ឋាការ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ រស់ ប៉ូឡូ អនុប្រធានក្រុមផ្ដល់ទិដ្ឋាការ ប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ លី សុខគួង បាននាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងបាននាំនូវថវិកា ៤០០ដុល្លា ជូនដល់លោកវរសេនីយ៍ទោ រស់ ប៉ូឡូ សម្រាប់ជួយសម្រួលការចំណាយលេីការព្យាបាលជម្ងឺដុះសាច់កាច ដែលបានព្យាបាលតាំងពីឆ្នាំ២០២០ និងទើបបានព្យាបាលបញ្ចប់ដំណាក់កាលទី៣ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ៕