ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៩នាក់ ជាសះស្បើយ ១១៥នាក់ និងស្លាប់ ៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៩នាក់ អ្នកជាសះស្បើយចំនួន ១១៥នាក់ និងអ្នកស្លាប់ចំនួន ៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៨,៧០២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១៥,០១៧នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៨០០នាក់៕