ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១០៦នាក់ ជាសះស្បើយ ២៣៤នាក់ និងស្លាប់ ៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១០៦នាក់ អ្នកជាសះស្បើយចំនួន ២៣៤នាក់ និងអ្នកស្លាប់ចំនួន ៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១១៨,៤២៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១៤,៥៣៤នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៧៨១នាក់៕