ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១០១នាក់ ជាសះស្បើយ ២៣៧នាក់ និងស្លាប់ ៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១០១នាក់ អ្នកជាសះស្បើយចំនួន ២៣៧នាក់ និងអ្នកស្លាប់ចំនួន ៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៨,៣២១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១៤,៣០០នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៧៧៣នាក់៕