តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តទឹកថ្លា
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុវ៉ាត់ឌី អនុប្រធាននាយកដា្ឋនជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងជាជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តទឹកថ្លា ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការយកអំណោយមកក្នុងឱកាសនេះ គឺដោយសារវត្តបានរងការជនលិច ពីស្ទឹងព្រែកត្នោតដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ ។
អំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅប្រគេនព្រះសង្ឃនាពេលនេះ រួមមាន អង្ករ ១តោន, ត្រីខ ២កេស, មី ២កេសធំ, ត្រីងៀត ១០គីឡូ, ទឹកសុទ្ធ ១៥កេស, ទឹកស៊ីអ៉ីវ ១០យួរ, ទឹកផ្លែឈេី ៥កេស និងបច្ច័យ ៥,០០០,០០០៛ (ប្រាំលានរៀល)៕