ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១០៩នាក់ ជាសះស្បើយ ២៧២នាក់ និងស្លាប់ ៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១០៩នាក់ អ្នកជាសះស្បើយចំនួន ២៧២នាក់ និងអ្នកស្លាប់ចំនួន ៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៨,២២០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១០,០៦៣នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៧៦៦នាក់៕