ស្វាយរៀង៖ នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លួវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ ជូនគណ:ប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីទទួលថវិការបស់រដ្ឋាភិបាលវៀតណាម និងជូននូវកាដូវត្ថុអនុស្សាវរីយ៍ ពីបញ្ជាការដ្ឋានយោធាភូមិភាគទី៧ នៃប្រទេសវៀតណាម នៅបង្គោលព្រំដែនលេខ១៧១។

គណ:ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើកគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង តំណាងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី ថុលសុធី តំណាងយោធភូមិភាគទី២ ព្រមទាំងមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តទាំង១១ រាជធានី-ខេត្ត ផងដែរ។

ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើកគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរអរគុណដល់បញ្ជាការភូមិភាគទី៧ផងដែរ៕

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ