ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១  ឯកឧត្ដម ថោងរដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចុះពិនិត្យមើលដំណើរការការងារនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីរៀបចំសម្រួលដំណើរចូល-ចេញព្រះរាជាណាចក្រកម្ពុជាជូនគណៈប្រតិភូ និងភ្ញៀវអន្តរជាតិ។

អញ្ជើញចុះពិនិត្យមើលដំណើរការការងារ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ របស់ឯកឧត្តម ថោង រដ្ឋសក្តិ  នាពេលនេះគឺគោលបំណងដើម្បីរៀបចំសម្រួលដំណើរចូល-ចេញព្រះរាជាណាចក្រកម្ពុជា ជូនគណៈប្រតិភូ និងភ្ញៀវអន្តរជាតិ ដែលគ្រោងនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ចំនួន ០២ ដែល ១.ការប្រកួតជ្រើសរើសជើងឯកទូកក្តោងអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១ និង២.វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅនៅ ខែមករា ឆ្នាំ២០២២ ដែលគ្រោងនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ