មន្ត្រីការិយាល័យ RSO នៃស្ថានទូតសហរដ្ឋអាមេរិក ធ្វើបទបង្ហាញ ស្តីពីមុខងារសន្តិសុខ លើលិខិតឆ្លងដែនអាមេរិកស៊េរីថ្មី
ភ្នំពេញ៖ នាថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទីនៅនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា មន្ត្រីការិយាល័យ RSO នៃស្ថានទូតសហរដ្ឋអាមេរិក ចំនួន០៣រូប (សេនានុព័ន្ធទទួលបន្ទុកប្រតិបត្តិការពិសេស ០១រូប ប្រធានផ្នែកកុងស៊ុល ០១រូប និងសហការរី ០១រូប) បានធ្វើបទបង្ហាញជូនមន្ត្រីជំនាញ នាយកដ្ឋានចំនួន ០៦រូប ដើម្បីផ្តល់នូវការយល់ដឹងបន្ថែមទៅលើមុខងារសន្តិសុខ លើលិខិតឆ្លងដែនអាមេរិកស៊េរីថ្មីដែលអាចចូលរួមចំណែក ក្នុងការពង្រីកសមត្ថភាពត្រួតពិនិត្យឯកសារ និងរារាំងដល់ការប្រើប្រាស់ឯកសារក្លែងក្លាយ។
ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញ តំណាងនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានថ្លែងអំណរគុណចំពោះមន្ត្រីទូតទាំង ០៣រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើបទបង្ហាញ ដ៏មានសារៈប្រយោជន៍ដល់មន្ត្រីអន្តោប្រវេសន៍ ក្នុងការអនុវត្តការងារ៕