ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការងារពន្យាការផ្តល់ទិដ្ឋាការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដល់ជនបរទេស។

កិច្ចប្រជុំថ្ងៃនេះបានប្រព្រឹត្តទៅ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនាអគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា រួមទាំងលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញមួយចំនួនទៀត។

មានប្រសាន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំស្តីពីការពង្រឹងការងារពន្យាការផ្តល់ទិដ្ឋាការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដល់ជនបរទេសនេះ គឺក្នុងគោលបំណងដើម្បីសិក្សា ពិចារណាលើការអនុញ្ញាតច្បាប់បទដ្ឋានគតិយុត្តមួយចំនួន ដែលបម្រើឲ្យការងារគ្រប់គ្រងជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានហ្មត់ចត់ថែមទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ