ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមប្រពន័្ធវីដេអូអនឡាញ (Zoom )។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង៣លោកនាយ-នាយរងប៉ុស្តិ៍ និងមន្រ្តី ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ